SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ADB នឹងបន្តផ្តល់ហិរញ្ញប្បទានជាង ១ពាន់លានដុល្លារ ជួយអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ


ADB នឹងបន្តផ្តល់ហិរញ្ញប្បទានជាង ១ពាន់លានដុល្លារ ជួយអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាបន្តផ្តល់ហិរញ្ញប្បទានក្នុងទំហំប្រមាណ ១,២៦ប៊ីលានដុល្លារ ដល់កម្ពុជាក្នុងរយៈពេល ៥ឆ្នាំ។ ការផ្តល់ជំនួយនេះដែរ គឺស្ថិតក្រោមក្របខ័ណ្ឌ «យុទ្ធសាស្ត្រ ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨» ដើម្បីរួមចំណែកជួយឱ្យកម្ពុជា ក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រៅពីការផ្តល់ជំនួយដល់កម្ពុជា ADB ក៏មានគោលដៅប្រែក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតនៅកម្ពុជា ក្នុងការផ្តល់ឥណទានដល់វិស័យឯកជនសម្រាប់ពង្រីកធុរកិច្ច និងប្រតិបត្តិការនៅកម្ពុជា ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើន។ ពាក់ព័ន្ធនឹងមហិច្ឆតារបស់ ADB នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្វាគមន៍ និងគាំទ្រទាំងស្រុង។

ជំនួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ម៉ាសាស៊ីហ្គុ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ADB នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយកម្ពុជា និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការរៀបចំ «យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨»។ យុទ្ធសាស្រ្តដែលឯកឧត្តម ម៉ាសាស៊ីហ្គុ អាសាកាវ៉ា បានលើកឡើង គឺស្ថិតក្រោមសសរស្តម្ភចំនួន ៣៖ ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលនាំមុខដោយវិស័យឯកជន, លើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

បើតាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យ ADB បន្តគាំទ្រលើកិច្ចអភិវឌ្ឍន៍កម្ពុជាឱ្យសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានដែលមានកម្រិតសម្បទានខ្ពស់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអរគុណ ADB ដែលគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយការចូលរួមនេះ ជារបៀបវារៈមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញល្បឿននៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី