SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្លះដល់ម្ចាស់អាជីវកម្ម?


តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្លះដល់ម្ចាស់អាជីវកម្ម?
A+ A-

ភ្នំពេញ៖ «សហគ្រិនភាពឌីជីថល» គឺជាការផ្លាស់ប្តូររបៀបប្រកបអាជីវកម្មរបស់សហគ្រិនស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្តោតលើការធ្វើអាជីវកម្ម និងការធ្វើទីផ្សារតាមបែបឌីជីថល។ ការក្លាយខ្លួនជាសហគ្រិនភាពឌីជីថលរបស់ម្ចាស់អាជីវកម្ម នឹងផ្តល់ភាពងាយស្រួលខ្លាំងដល់ម្ចាស់អាជីវកម្ម និងអតិថិជន ដោយអតិថិជនអាចទិញផលិតផល ឬសេវាកម្មបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបាន។

តាមការចុះផ្សាយរបស់គណៈកម្មការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គសធឌ) សហគ្រិនខ្នាតធំ និងខ្នាតមីក្រូ តូច និងមធ្យម បានចាប់ផ្តើមទាញយកផលប្រយោជន៍ និងសក្តានុពលពីសហគ្រិនឌីជីថល ដើម្បីជួយសម្រួលដល់អាជីវកម្មឱ្យកាន់តែរីកចម្រើន ប្រសើរជាងមុន និងមានលទ្ធភាពប្រកួតប្រជែងជាមួយដៃគូក្នុងស្រុក និងក្រៅស្រុកក្នុងយុគសម័យឌីជីថលផងដែរ។

កម្ពុជា មានការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលកាន់តែច្រើន ដូចជាប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ទិន្នន័យធំ បច្ចេកវិទ្យាកុំព្យូទ័រក្លោដ ស្វ័យប្រវត្តិកម្ម និងបណ្តាញសង្គមនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមការបញ្ជាក់ពីគសធឌ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បរិវត្តកម្មឌីជីថលនេះ មានឥទិ្ធពលយ៉ាងខ្លាំង និងបានផ្តល់ភាពងាយស្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងការធ្វើអាជីវកម្មរបស់សហគ្រិនក្នុងប្រទេសកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599