SME News សូមលើកយកវាក្យសព្ទធនាគារនៅក្នុងគេហទំព័រ«ធនាគារជាតិនៃកម្ពុជា» ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រិយមិត្តអ្នកតាមដានទុកជាចំណេះដឹងបន្ថែម។ វាក្យសទី១៖«ធនាគារកណ្តាល»។
«ធនាគារកណ្តាល» គឺជាស្ថាប័នជាតិមួយទទួលខុសត្រូវចំពោះការត្រួតពិនិត្យប្រព័ន្ធរូបិយវត្ថុជាតិ។ ធនាគារកណ្ដាល មានទំនួលខុសត្រូវខ្ពស់ក្នុងការត្រួតពិនិត្យមើលលើគោលនយោបាយរូបិយវត្ថុ ដើម្បីអនុវត្តឲ្យបាននូវគោលដៅជាក់លាក់មួយ ដូចជា ស្ថិរភាពរូបិយវត្ថុ អតិផរណាទាប និងការងារពេញលេញ។ តួនាទីរបស់ធនាគារកណ្ដាល ជាទូទៅគឺ បោះពុម្ពលុយ បទប្បញ្ញត្តប្រព័ន្ធឥណទាន ត្រួតពិនិត្យធនាគារពាណិជ្ជ គ្រប់គ្រងទុនបម្រុងអន្តរជាតិ និងដើរតួជាអ្នកឲ្យខ្ចីចុងក្រោយ៕
ប្រភពដកស្រង់ពី៖ គេហទំព័រធនាគារជាតិនៃកម្ពុជា
SME News សូមលើកយកសន្ទានុក្រមបច្ចេកទេសនៅក្នុង«វាក្យសព្ទធនាគារ» ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រិយមិត្តអ្នកតាមដានទុកជាចំណេះដឹងបន្ថែម។ សន្ទានុក្រមទី២៖ «ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM)»។
«ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM)» គឺជាម៉ាស៊ីនប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការជាមួយធនាគារតាមប្រព័ន្ធអេឡិចត្រូនិក៕
SME News សូមលើកយកសន្ទានុក្រមបច្ចេកទេសនៅក្នុង «វាក្យសព្ទធនាគារ» ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រិយមិត្តអ្នកតាមដានទុកជាចំណេះដឹងបន្ថែម។ សន្ទានុក្រមទី៣៖ «សហគមន៍សេដ្ឋកិច្ចអាស៊ាន»។
«សហគមន៍សេដ្ឋកិច្ចអាស៊ាន» គឺជាបំណងនៃសមាហរណកម្ម សេដ្ឋកិច្ចតំបន់អាស៊ាននៅឆ្នាំ២០១៥។ គោលដៅសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖
១. ទីផ្សារនិងមូលដ្ឋានផលិតកម្មរួមគ្នាតែមួយ
២. តំបន់សេដ្ឋកិច្ចប្រកួតប្រជែងខ្ពស់
៣. តំបន់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសមភាព
៤. តំបន់ដែលមានសមាហរណកម្មពេញលេញនៅក្នុងសេដ្ឋកិច្ចសកល៕
សូមលើកយកសន្ទានុក្រមបច្ចេកទេសនៅក្នុង«គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា» ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រិយមិត្តអ្នកតាមដានទុកជាចំណេះដឹងបន្ថែមទៀត។ សន្ទានុក្រមទី១៖ «បញ្ញាសិប្បនិម្មិត (Artificial Intelligence)»។
បញ្ញាសិប្បនិម្មិត (Artificial Intelligence) មានន័យថា ជ្រុងមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រផ្តោតលើការបង្កើតសុសវែរ (Software) និងកម្មវិធី (Program) ឬឧបករណ៍ដែលសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ឬធ្វើសកម្មភាពជំនួសមនុស្សបាន៕
SME News
សូមលើកយកសន្ទានុក្រមបច្ចេកទេសនៅក្នុង«គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា» ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រិយមិត្តអ្នកតាមដានទុកជាចំណេះដឹងបន្ថែម។ សន្ទានុក្រមទី២៖ «ទិន្នន័យធំ (Big Data)»៕
សំណុំទិន្ននួយដែលមានបរិមាណច្រើនសន្ធឹកសន្ធាប់ ច្រើនប្រភពច្រើនប្រភេទ និងមានកំណើនកើនឡើងយ៉ាងឆាប់រហ័ស ដែលតម្រូវអោយមានវិធីសាស្រ្ត និងបច្ចេកវិទ្យាពិសេស សម្រាប់គ្រប់គ្រង និងវិភាគលើទិន្នន័យទាំងនោះ ជាជំនួយដល់ការសម្រេចចិត្ត និងបម្រើផលប្រយោជន៍ផ្សេងៗទៀត។
SME News សូមលើកយកសន្ទានុក្រមបច្ចេកទេសនៅក្នុង«គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា» ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រិយមិត្តអ្នកតាមដានទុកជាចំណេះដឹងបន្ថែម។ សន្ទានុក្រមទី៣៖ «ប្លុកឆេន(Blockchain)»។
«ប្លុកឆេន(Blockchain)» គឺជាសំណុំកំណត់ត្រាប្រតិបត្តិការជាប្លុក តភ្ជាប់គ្នាពីមួយទៅមួយដោយសុវត្ថិភាព តាមរយៈការប្រើប្រាស់លេខសម្គាល់សម្ងាត់ និងកំណត់ត្រាពេលវេលានៃប្រតិបត្តិការ ដែលមិនអាចកែបាន និងត្រូវបានចែករំលែកនៅក្នុងបណ្តាញពាក់ព័ន្ធ៕
ក្បួនដោះស្រាយ (Algorithm) គឺជា ក្បួន ឬ បណ្ដុំនៃជំហានដែលត្រូវអនុវត្តដោយកុំព្យូទ័រ ដើម្បីដោះស្រាយបញ្ហាជាក់លាក់មួយ។
SME News សូមលើកយកសន្ទានុក្រមបច្ចេកទេសនៅក្នុង«គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា» ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រិយមិត្តអ្នកតាមដានទុកជាចំណេះដឹងបន្ថែម។ សន្ទានុក្រមទី៣៖ «សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ(អេភីអាយ)» [Application Programming Interface (APLs)]។
«សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ(អេភីអាយ)» [Application Programming Interface (APLs)] គឺជាច្រកចេញចូលនៃទំនាក់ទំនងក្នុងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពីរ ឬច្រើន៕
SME News សូមលើកយកសន្ទានុក្រមការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០២៣០ ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រិយមិត្តអ្នកតាមដានទុកជាចំណេះដឹងបន្ថែមទៀត។ សន្ទានុក្រមទី១៖ «កសិកម្មបៃតង»។
«កសិកម្មបៃតង» សំដៅដល់ផលិតកម្មកសិកម្ម ដែលប្រើបច្ចេកទេសនិងបច្ចេកវិទ្យា មិនបង្កការខូចខាតដល់បរិស្ថាន និងមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ដោយប្រើតែសារធាតុសរីរាង្គ (គ្មានសារធាតុគីមី) ដូចជាជី សរីរាង្គ ពូជដំណាំសរីរាង្គ និងធនធានរូបសាស្ត្រសរីរាង្គ (ទឹក ដី ខ្យល់ ភូគព្ភសាស្ត្រ ធម្មជាតិ) សម្រាប់ផលិតកម្មកសិកម្ម និងការបង្កបង្កើនផល។ កសិកម្មបៃតង គឺជួយលើកកម្ពស់សេដ្ឋកិច្ចបៃតង កសិឧស្សាហកម្ម បៃតង និងទេសចរណ៍បៃតង (ទេសចរណ៍ធម្មជាតិឬអេកូទេសចរណ៍)។
ប្រភពដកស្រង់ពី៖ សៀវភៅផែនការយុទ្ធសាស្រ្តជាតិស្តីពី«ការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០២៣០»
ការងារបៃតង សំដៅដល់សកម្មភាពរបស់បុគ្គលនីមួយៗ ដែលបម្រើការនៅក្នុងវិស័យកសិកម្មបៃតង ឧស្សាហកម្មបៃតង សេដ្ឋកិច្ចបៃតង វិនិយោគបៃតង ទេសចរណ៍បៃតង ហេដ្ឋារចនាសម្ព័ន្ធបៃតង និងវិស័យនានាដែលទាក់ទងនឹងការអភិវឌ្ឍបៃតង ដោយទទួលបានប្រាក់ចំណូលសមរម្យ។