SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ សម្តេចតេជោ ហ៊ុន សែន ថា ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត កិច្ចសហប្របត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងថែមទៀត


រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ សម្តេចតេជោ ហ៊ុន សែន ថា ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត កិច្ចសហប្របត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2023-08-13

លោក​ រាជៈ ឥន្រ្ទរៈ

សង្គមជាតិ-សេដ្ឋកិច្ច

2023-08-13

លោក​ រាជៈ ឥន្រ្ទរៈ

A+ A-

លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព។

នៅក្នុងឱកាសនេះ លោក វ៉ាង យី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នាយករដ្ឋមន្ត្រីចិន និងថ្នាក់ដឹកនាំចិនមួយចំនួនទៀតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ។ លោក វ៉ាង យី បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា លោកមកកាន់កម្ពុជាជាច្រើនដងហើយជារៀងរាល់ដងដែលមកដល់កម្ពុជាបានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងរស់រវើកជាសក្ខីភាពថាភ្នំពេញក្លាយជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប ។

លោកវ៉ាង យី បានអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលបានទទួលការគាំទ្រពីប្រជាជនលើស៨០ភាគរយ។ លោក វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសជាច្រើនបានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ដែលជាការបោះឆ្នោតយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ។ ប្រជាជនជាង៨០ភាគរយបានទៅបោះឆ្នោតដែលសឲ្យឃើញថា ប្រជាជនបានប្រើប្រាស់សិទ្ធិ និងប្រជាជនបោះឆ្នោតជាង៨០ភាគរយជូនគណបក្សប្រជាជនកម្ពុជា សឲ្យឃើញថា ប្រជាជនគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំបន្តទៀត ។ ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។ ក្នុងន័យនេះលោក វ៉ាង យី ក៏សូមគោរពសម្ដែង នូវការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ហើយលោកបានបញ្ជាក់ចំពោះសម្តេចតេជោ ហ៊ុន សែន ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត កិច្ចសហប្របត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ជាពិសេសកម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកវ៉ាង យី ដែលបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ពីនាយករដ្ឋមន្ត្រីចិន និងថ្នាក់ដឹកនាំចិនដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាបានដឹងជាមុនថា នឹងមានការផ្តាស់ប្តូរថ្នាក់ដឹកនាំមុនពេលបោះឆ្នោត ហើយការគាំទ្ររហូតដល់ជាង៨០ភាគរយ គឺជាការអបអរសាទរ។ សូមជំរាបថា លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់កម្ពុជា កាលពីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនាពេលនេះប្រព្រឹត្តទៅ ស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599