2025-02-14
គិត បុប្ផា
2025-02-14
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Kenpax ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលដល់ក្រុមហ៊ុនចែកចាយឧបករណ៍បរិក្ខារពេទ្យ Mckesson របស់សហរដ្ឋអាម៉េរិក គ្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ក្រុមការងារក្រុមហ៊ុន Kenpax កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយវិនិយោគិន ដែលមកស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អរគុណដល់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការគាំទ្រ និងការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យនេះផងដែរ។
ក្នុងជំនួបដដែលនោះ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា គម្រោងវិនិយោគក្នុងវិស័យសុខាភិបាលនេះ គឺនឹងជំរុញផលិតកម្មផលិតផលសុខាភិបាលក្នុងស្រុកបន្ថែមទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី