2024-05-13
គិត បុប្ផា
2024-05-13
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. គ្រោងវិនិយោគទឹកប្រាក់ប្រមាណ ៥០ ទៅ ១០០ លានដុល្លារ ក្នុងវិស័យទឹកស្អាតនៅកម្ពុជា នាពេល ៣-៥ឆ្នាំខាងមុខនេះ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត Cai Yunlong តំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍ចំពោះការពង្រីកការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានជំរុញឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពនៃគម្រោងវិនិយោគ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំសម្រាប់ប្រតិបត្តិករទឹកឯកជន ដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធជោគជ័យរបស់ក្រុមហ៊ុនកន្លងមក។
នាពេលបច្ចុប្បន្ន កម្ពុជា កំពុងប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane របស់ក្រុមហ៊ុន Hainan Litree នៅក្នុងខេត្ត-ក្រុងជាច្រើន។ បច្ចេកវិទ្យានេះ បានរួមចំណែកដល់ការពង្រឹងស្តង់ដាទឹកស្អាតក្នុងបរិមាណ ១១,០០០ម៉ែត្រគូប/ថ្ងៃ។ ក្នុងជំនួប កាលពីថ្ងៃទី១០ មេសានេះ លោកបណ្ឌិត Cai Yunlong បានប្តេជ្ញាចិត្តដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត និងថែរក្សាធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា membraine ប្រកបដោយនវានុវត្តន៍ ដំណោះស្រាយធុងចម្រោះទឹក និងសេវាសុវត្ថិភាពទឹកសាធារណៈ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា។
គួរជម្រាបថា ឧបករណ៍ចម្រោះទឹកម៉ាក Litree របស់ក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់លើប្រសិទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់តំបន់ប្រជុំជន ឧស្សាហកម្ម និងបច្ចេកវិទ្យាចម្រោះទឹកប្រើប្រាស់ក្នុងគ្រួសារ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៣លានគ្រួសារនៅទូទាំងពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី