2024-08-26
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-26
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្រុមជនខិលខូចដែលបានក្លែងបន្លំអត្តសញ្ញាណរបស់បុគ្គលជាម្ចាស់អាជីវកម្មនៅតាមអនឡាញ ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ តាមដំណាក់កាលចំនួន៤។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។
ដំណាក់កាលចំនួន ៤ដែលក្រុមជនខិលខូចឆបោកអាជីវកម្មអនឡាញក្លែងក្លាយនោះ រួមមាន៖ ទី១. បង្កើតគណនី ឬផេកតាមបណ្តាញសង្គមនានា ដើម្បីរៀបចំគម្រោងឆបោកជនរងគ្រោះ, ទី២. ផ្សព្វផ្សាយលក់សេវាកម្ម ឬទំនិញក្លែងបន្លំនៅតាមប្រព័ន្ធអនឡាញ ដូចជា ក្លែងបន្លំរូបភាពម្ចាស់អាជីវកម្ម, យករូបភាពទំនិញទៅផ្សព្វផ្សាយលក់បន្ត និងក្លែងបន្លំរូបភាពវិចខ្ចប់ទំនិញជាដើម។ ចំពោះ ទី៣. លួងលោម និងឆបោកជនរងគ្រោះ ឱ្យផ្ទេរប្រាក់ចូលគណនីធនាគារទើបប្រគល់ទំនិញតាមក្រោយ និងក្លែងបន្លំរូបភាពវិក្កយបត្រទូទាត់ប្រាក់ និងទី៤. ក្រុមជនខិលខូច នឹងផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ បន្ទាប់ពីជនរងគ្រោះផ្ទេរប្រាក់រួចរាល់។
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក៏បានលើកទឹកចិត្តឱ្យពលរដ្ឋត្រូវចេះត្រួតពិនិត្យគេហទំព័រលក់ទំនិញឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តបញ្ជារទិញ និងកុំទូទាត់ប្រាក់ជាមុន ប្រសិនមិនទាន់ទទួលបានទំនិញ។ ចំពោះ ប្រជាពលរដ្ឋ ដែលចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា អាចមកដាក់ពាក្យបណ្តឹង ឬរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដើម្បីចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា តាមរយៈសេចក្តីរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី