SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោងវិនិយោគផលិតស៊ីម៉ងត៍២ នៅកំពត នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ


គម្រោងវិនិយោគផលិតស៊ីម៉ងត៍២ នៅកំពត នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងវិនិយោគផលិតស៊ីម៉ងត៍ចំនួនពីររួមមាន ក្រុមហ៊ុន KAMPOT CEMENT CO., LTD. និងក្រុមហ៊ុន CHIP MONG INSEE CEMENT CORPORATION នៅខេត្តកំពត នឹងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសធានានូវការផ្គត់ផ្គង់តម្រូវការស៊ីម៉ងត៍ក្នុងស្រុកសម្រាប់បម្រើដល់វិស័យសំណង់។ 

ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមទាំងអាជ្ញាធរខេត្តកំពត ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគផលិតស៊ីម៉ងត៍ចំនួនពីរខាងលើ ដើម្បីស្វែងយល់ពីការអនុវត្តគម្រោង និងបញ្ហាប្រឈមនានា ដែលជាផ្នែកមួយ នៃការផ្តល់សេវាថែទាំវិនិយោគ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ។

តាមរយៈការចុះត្រួតពិនិត្យនេះ គណៈប្រតិភូបានសង្កេតឃើញថា ក្រុមហ៊ុនទាំងពីរ បាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយបានផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលតាមរយៈការបណ្តុះបណ្តាលទាំងនេះបានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក រួមទាំងបុគ្គលិកជំនាញជាន់ខ្ពស់ផង ស្ទើរ១០០%។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ ដែលអាចផ្គត់ផ្គង់តម្រូវការស៊ីម៉ងត៍ក្នុងស្រុកដែលមានប្រមាណ ១០លានតោនក្នុងមួយឆ្នាំ បានគ្រប់គ្រាន់ទាំងស្រុង៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី