SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល នៅកម្ពុជា


វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI ពិនិត្យលទ្ធភាពពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថលនៅកម្ពុជា ព្រមទាំងការបង្កើតនូវ «World Digital Chamber»។ នេះជាការលើកឡើងរបស់លោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងជំនួបដែលធ្វើឡើង កាលពីថ្ងៃទី៨ មេសា សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល ដោយក្នុងនោះ ធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ កំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានាដល់បរិស្ថាននៃការវិនិយោគ ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្រ្តផ្នែកពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានានូវកាលានុវត្តភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។

ក្រៅពីការគ្រោងវិនិយោគលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថលនៅកម្ពុជា វិទ្យាស្ថានយុទ្ធសាស្រ្ត KSI ក៏មានគម្រោងវិនិយោគលើវិស័យកសិកម្ម និងថាមពលជីវម៉ាសនៅកម្ពុជាផងដែរ។ បើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក តាន់ ស្រ៊ី មីសែល យ៉ាវ ក៏លើកឡើងអំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានស្នើឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី ២០២៤ ដើម្បីជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក មកវិនិយោគនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី