2025-03-23
ឃី ភារៈ
2025-03-23
ឃី ភារៈ
ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) និងសិប្បកម្មផ្នែកកម្មន្តសាល ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៤ មានចំនួន ១ ២៩២មូលដ្ឋាន ក្នុងនោះការចុះបញ្ជីថ្នាក់កណ្តាលមានចំនួន ១៧មូលដ្ឋាន, ការចុះបញ្ជីអាជីវកម្មដោយផ្ទាល់តាមបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨មូលដ្ឋាន, តាមបណ្តាមន្ទីររាជធានី-ខេត្តមានចំនួន ៨៣១មូលដ្ឋាន និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌ ចំនួន ១០៦មូលដ្ឋាន។
ចំពោះ SMEs និងសិប្បកម្មផ្នែកកម្មន្តសាល ដែលចេញវិញ្ញាបនបត្រដំណើរការមានចំនួន ១ ០៥២មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១ ៣៣៨មូលដ្ឋាន ដែលបង្កើតបានការងារថ្មីចំនួន ២៥ ៨៣៣នាក់។ ទន្ទឹមនឹងនេះ ក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានបិទចំនួន ១ ៩៥០មូលដ្ឋាន នៅក្នុងឆ្នាំ២០២៤ ដែលធ្វើឱ្យពលករថយចុះចំនួន ១៣ ៥៧៦នាក់។
តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម សរុបមានចំនួន ៤៣ ៩៧០មូលដ្ឋាន ក្នុងនោះមានសហគ្រិនស្ត្រីចំនួន ៨ ៣២៥មូលដ្ឋាន និងពលករចំនួន ៤៧៦ ២២៣នាក់ ខណៈដែលមានពលករស្ត្រីចំនួន ១៤៤ ៥៥៩នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី