SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល វិនិយោគលើសាលារៀនជំនាន់ថ្មីជាង ១២លានដុល្លារ ក្នុងរយៈពេល៧ឆ្នាំ


រដ្ឋាភិបាល វិនិយោគលើសាលារៀនជំនាន់ថ្មីជាង ១២លានដុល្លារ ក្នុងរយៈពេល៧ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគលើសាលារៀនជំនាន់ថ្មីចំនួន ១២,៤លានដុល្លារ រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា និងអាណាព្យាបាលសិស្ស ក្នុងរយៈពេល៧ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣នេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៧ ខែធ្នូនេះ គិតត្រឹមឆ្នាំ២០២៣ សាលារៀនជំនាន់ថ្មីមានចំនួន ១៣កន្លែង ដោយសាលាបឋមសិក្សា ៤កន្លែង និងសាលាមធ្យមសិក្សា ៩កន្លែង ស្ថិតនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និងខេត្តព្រៃវែង ខណៈដែលមានសិស្សសរុបរៀននៅសាលារៀនជំនាន់ថ្មីនេះ កើនពី ៤៣៤នាក់ នៅឆ្នាំ២០១៦ ដល់ ៩,៨៥៨នាក់ នៅឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមក លែងជាកាតព្វកិច្ចទៀតហើយ ពោលគឺរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងមានប័ណ្ណក្រីក្រ ត្រូវបានចូលរៀនដោយមិនតម្រូវឱ្យបង់វិភាគទាននោះទេ។

ទន្ទឹមនឹងនេះ សិស្សសាលារៀនជំនាន់ថ្មី ត្រូវឆ្លងកាត់ការធ្វើតេស្តមុនចូលរៀន និងត្រូវបង្ហាត់បង្រៀនដោយគ្រូបង្រៀន ដែលមានគុណភាព និងវិធីសាស្ត្របង្រៀនថ្មី។ សាលារៀនជំនាន់ថ្មីបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀន ដើម្បីបង្រៀនពេញមួយថ្ងៃ និងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមិនបង្រៀនគួរយកលុយពីសិស្ស។

សាលារៀនជំនាន់ថ្មីនេះ អនុវត្តកម្មវិធីសិក្សាបានពេញមួយថ្ងៃ ដោយប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ដោះស្រាយបញ្ហា និងតាមបែបគម្រោង ដែលបណ្ដុះទាំងវិជ្ជាសម្បទា និងបំណិនសតវត្សរ៍ទី២១។ ជាពិសេស បំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង និងលើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៍ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌។

បន្ថែមនឹងនេះ ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មីតាម គោលការណ៍ភូមិសាស្ត្រ ដោយត្រូវបង្កើតឱ្យបានមួយសាលារៀនសម្រាប់ទីរួមខេត្តនីមួយៗ និងពង្រីកឱ្យបាន ២៥ខេត្ត រាជធានី តាមអភិក្រមរក្សាទុកសាលារៀនដែលបាន និងកំពុងអនុវត្តរួចហើយ។

សូមជម្រាបថា សាលារៀនជំនាន់ថ្មីបណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STEM) គឺ ឆ្លើយតបទៅនឹងចក្ខុវិស័យក្នុងការបង្កើត សង្គម និងសេដ្ឋកិច្ចឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន សម្រាប់ត្រៀមសិស្ស ដើម្បីរៀនខាងផ្នែកវិស្វករ គ្រឿងយន្ត អេឡិចត្រូនិច សំណង់ ឧស្សាហកម្មចំណីអាហារ វេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ការសរសេរកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រទិន្នន័យ អ្នករចនា (Designer) សោតទស្សន៍ (Media) សម្រាប់ការធ្វើ ពិពិធកម្មសេដ្ឋកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី