2026-11-03
SME News
2026-11-03
SME News
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសង្កត់ធ្ងន់ថា ការខូចប្រវត្តិឥណទាន ឬការមានប្រវត្តិឥណទានមិនល្អនៅក្នុងប្រព័ន្ធ CBC មិនគួរត្រូវបានចាត់ទុកជាលក្ខខណ្ឌដាច់ខាតក្នុងការបដិសេធផ្តល់កម្ចីដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នោះឡើយ។
ថ្លែងក្នុងកិច្ចសន្ទនាពិសេស «ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាន MSMEs នៅកម្ពុជា៖ គោលនយោបាយភាពជាដៃគូ កាលានុវត្តភាព និងទិសដៅអនាគត» នៅវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បណ្ឌិត កៅ ថាច បញ្ជាក់ថា ព័ត៌មានដែលមានក្នុងប្រព័ន្ធ CBC គ្រាន់តែជាទិន្នន័យសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុយកមកពិចារណាប៉ុណ្ណោះ ខណៈការសម្រេចចិត្តផ្តល់ ឬមិនផ្តល់ឥណទាន គឺអាស្រ័យលើការវាយតម្លៃ និងនីតិវិធីរបស់គ្រឹះស្ថាននីមួយៗ។
ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានគូសបញ្ជាក់ថា ដោយមើលឃើញពីបញ្ហាប្រឈមនេះ FASMEC កំពុងដាក់សំណើទៅធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌពាក់ព័ន្ធនឹងប្រវត្តិឥណទាន ក្នុងគោលបំណងជួយឱ្យ MSMEs មានឱកាសទទួលបានឥណទានកាន់តែប្រសើរ។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី