2026-03-03
SME News
2026-03-03
SME News
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងជំរុញចូលរួមអនុវត្តសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីចក្ខុវិស័យ និងដំណើរការអនុវត្តកម្មវិធីកែទម្រង់សមិទ្ធផលសំខាន់ៗដែលសម្រេចបាន។
សិក្ខាសាលានាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ នេះធ្វើឡើងក្រោមការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញជាច្រើនរូបទៀត។
យោងតាមក្រសួងសាធារណការ សិក្ខាសាលា ខាងលើក៏មានគោលដៅដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីចក្ខុវិស័យ និងដំណើរការអនុវត្តកម្មវិធីកែទម្រង់សមិទ្ធផលសំខាន់ៗដែលសម្រេចបាន ព្រមទាំងកិច្ចការបច្ចេកទេសផ្សារភ្ជាប់នឹងគោលនយោបាយតាមវិស័យ ដើម្បីជំរុញប្រសិទ្ធភាពអនុវត្តសកម្មភាពការងារឱ្យសម្រេចជោគជ័យស្របតាមផែនការគ្រោងទុក។
ទន្ទឹមនឹងនេះកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០៤ ដោយបានកំណត់ចក្ខុវិស័យច្បាស់លាស់គឺ "ការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្ពុជាពីប្រព័ន្ធផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ”។ ការកែទម្រង់នេះ គ្រប់ដណ្ដប់លើដំណាក់កាលសំខាន់ៗទាំងអស់នៃវដ្តថវិកា គឺ៖ ការរៀបចំថវិកា ការអនុម័តថវិកា ការអនុវត្តថវិកា និងការត្រួតពិនិត្យ វាយតម្លៃលទ្ធផល។
ផ្អែកតាមក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលនឹងកសាងបាននូវប្រព័ន្ធហិរញ្ញវត្ថុសាធារណៈមួយរឹងមាំ ដែលឈានទៅសម្រេចបានលទ្ធផលចុងក្រោយនៃការគ្រប់គ្រងហិរញ្ញវត្ថុ ទាំង ៣ គឺ៖ ១).បូរណភាពនៃការគោរពវិន័យថវិកា ២).ប្រសិទ្ធភាពថវិកាទាំងផ្នែកវិភាជន៍ និងផ្នែកប្រតិបត្តិការ និង ៣).ស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី