2025-03-16
ទូច សូរិយា
2025-03-16
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងគណៈកម្មការចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន បើកកិច្ចប្រជុំពន្លឿនផែនការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលជាគម្រោងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចនៃកម្ពុជា-ចិន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងស្ដាប់នូវរបាយការណ៍វឌ្ឍនភាពនៃការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងពិភាក្សាការងារលម្អិត និងដាក់ចេញនូវផែនការសកម្មភាពមួយចំនួនផងដែរ។
កិច្ចប្រជុំខាងលើ មានការចូលរួមដោយឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ជាមួយ ឯកឧត្តម ហ្ចាក់គី សែចិន ដែលជាអនុប្រធានគណៈកម្មការចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិននៅកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ