SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើការលើកកម្ពស់ភាពប្រកួតប្រជែងឧស្សាហកម្ម និងការអភិវឌ្ឍសហគ្រាស


អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើការលើកកម្ពស់ភាពប្រកួតប្រជែងឧស្សាហកម្ម និងការអភិវឌ្ឍសហគ្រាស
A+ A-

ភ្នំពេញ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រសហគ្រាសក្នុងស្រុក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព និងជំរុញការវិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដល់រដ្ឋាភិបាលអាល្លឺម៉ង់ចំពោះភាពជាដៃគូដ៏រឹងមាំ តាមរយៈអង្គការ GIZ និងវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) លើការអភិវឌ្ឍសហគ្រាស ស្តង់ដា និងមាត្រាសាស្ត្រ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីកិច្ចខិតខំពង្រីកថ្នាលព័ត៌មានឌីជីថល KhmerSME និងសេវាប្រឹក្សាតាមប្រព័ន្ធអនឡាញដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសេវាគាំទ្រតាមទូរសព្ទ ១២៦៥ ដើម្បីជួយឱ្យសហគ្រាសទូទាំងប្រទេសអាចទទួលបានព័ត៌មានដោយមិនចាំបាច់ធ្វើដំណើរ។

ឯកឧត្តមបានលើកឡើងថា៖ “ឌីជីថលូបនីយកម្មមិនមែនគ្រាន់តែជានិន្នាការទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់ការរស់រានរបស់អាជីវកម្មក្នុងទីផ្សារសកល។ យើងចង់ឃើញសហគ្រាសធុនតូច និងមធ្យមរបស់យើងមានសមត្ថភាពប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក តំបន់ និងទីផ្សារពិភពលោក។”

ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងឧស្សាហកម្មក្នុងស្រុកនឹងជួយឱ្យកម្ពុជាឆ្លើយតបនឹងតម្រូវការទីផ្សារ តភ្ជាប់ជាមួយគម្រោងវិនិយោគពីបរទេស និងរក្សាកំណើនប្រកបដោយចីរភាព ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

លោកជំទាវឯកអគ្គរដ្ឋទូត Silke Röfer បានស្វាគមន៍ចំពោះការបន្តដំណើរការថ្នាលព័ត៌មាន KhmerSME ក្រោយការបញ្ចប់គម្រោងរបស់ GIZ និងបានរំលេចពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តតាមរយៈកម្មវិធី SUCCESS និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា។ លោកជំទាវក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញឱ្យក្រុមហ៊ុនអាល្លឺម៉ង់កាន់តែច្រើនមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងពីសារសំខាន់នៃដំណើរទស្សនកិច្ចធុរកិច្ចអាល្លឺម៉ង់ ដើម្បីជួយឱ្យពួកគេវាយតម្លៃឱកាសនៅកម្ពុជា ដោយបញ្ជាក់ថា៖ “ការមកឃើញផ្ទាល់ ទទួលបទពិសោធន៍ផ្ទាល់ និងជួបមនុស្សដោយផ្ទាល់ គឺកាន់តែប្រសើរ។”

ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យសមភាគីអាល្លឺម៉ងស្វែងរកលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើការជំរុញឧស្សាហកម្មបៃតង ការលើកកម្ពស់ផលិតភាព ការផ្ទេរបច្ចេកវិទ្យា និងការស្រាវជ្រាវរួមគ្នា។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី