SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល នឹងឈានដល់ការគ្រប់គ្រងថវិកាជាតិកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា


រដ្ឋាភិបាល នឹងឈានដល់ការគ្រប់គ្រងថវិកាជាតិកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
A+ A-

ភ្នំពេញ៖ កម្ពុជា កំពុងឈានដល់គ្រប់គ្រងថវិកាជាតិ ដោយមានប្រសិទ្ធភាព តម្លាភាព និងការពង្រឹងអភិបាលកិច្ចល្អ ក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ការគ្រប់គ្រងថវិកាជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។

ក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី «មុខងាររៀបចំផែនការថវិកា តាមប្រព័ន្ធ FMIS» និងកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី «បញ្រ្ជាបការយល់ដឹងស្តីពីនីតិវិធីចំណាយថវិកាចរន្ត និងចលនាឥណទានថវិកាចរន្ត តាមប្រព័ន្ធ FMIS ទាំងស្រុង» ឯកឧត្តម ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា FMIS គឺត្រូវបានកំពុងប្រើប្រាស់ដោយប្រទេសជាង ១០០នៅលើសកលលោក និងមានប្រទេសជាច្រើនទៀត កំពុងខិតខំអនុវត្តគម្រោងនេះផងដែរ។

ឯកឧត្តម ហ៊ាន សាហ៊ីប បានបន្តថា ប្រព័ន្ធ FMIS គឺជាមូលដ្ឋានមួយកាន់តែច្បាស់លាស់ ក្នុងការពង្រឹងប្រសិទ្ធភាពនិង អភិបាលកិច្ចល្អតាមរយៈការប្រើប្រាស់ថវិកាជាតិឱ្យឆ្លើយតបទៅនឹងការផ្ដល់សេវាសាធារណៈរបស់ក្រសួង-ស្ថាប័ន និងការវិនិយោគសាធារណៈ។ ឯកឧត្តម ហ៊ាន សាហ៊ីប បន្ថែមថា ប្រព័ន្ធ FMIS នឹងកាត់បន្ថយការរត់ការជាក្រដាសស្នាម និងការជួបមុខគ្នា នៃតួអង្គពាក់ព័ន្ធ គឺជាផ្លូវការលែងតម្រូវឱ្យមានអ្នករត់ការជួបមុខគ្នា ឬទាក់ទងគ្នា ជាមួយមន្រ្តីគ្រប់គ្រងថវិកា ដែលជាកត្តាចម្បងនាំឱ្យការអនុវត្តថវិកាមិនមានប្រសិទ្ធភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី