SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ត្រូវពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាស MSMEs ដើម្បីរក្សានិងជំរុញសន្ទុះសេដ្ឋកិច្ច ក្នុងបរិការណ៍វិបត្តិសកល


កម្ពុជា ត្រូវពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាស MSMEs ដើម្បីរក្សានិងជំរុញសន្ទុះសេដ្ឋកិច្ច ក្នុងបរិការណ៍វិបត្តិសកល
A+ A-

ភ្នំពេញ៖ កម្ពុជា ត្រូវពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) ព្រោះការពង្រឹងនេះមានសារសំខាន់ណាស់ ដើម្បីរក្សា និងជំរុញសន្ទុះកំណើនឱ្យកាន់តែប្រសើរ ក្នុងបរិការណ៍សកលលើពិភពលោក និងកម្ពុជាផងដែរ ដែលកំពុងហ៊ុមព័ទ្ធដោយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាជាច្រើន។ នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បញ្ហាប្រឈមលើពិភពលោកជាច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះ ការពង្រឹងប្រព័ន្ធអេកូឡូស៊ី MSMEs ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងគឺត្រូវពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាព និងពង្រឹងអនុលោមភាព ដែលកាត់បន្ថយហានិភ័យអាចកើតមាន។

ដើម្បីបន្តកសាងប្រព័ន្ធអេកូឡូស៊ី MSMEs ឱ្យកាន់តែរស់រវើក និងគ្រប់ជ្រុងជ្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សហកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ពិសេសការរៀបចំយន្តការចុះឈ្មោះប្រជាជនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឱ្យកាន់តែរីកធំធាត់រហ័ស និងអាចចូលរួមពេញលេញក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការធ្វើឌីជីថលូបនីយកម្ម តាមរយៈថ្នាល Cam-DX ដើម្បីលើកកម្ពស់គុណភាព និងតម្លាភាពនៃសេវាសាធារណៈ ព្រមទាំងកាត់បន្ថយបន្ទុកចំណាយ និងផ្តល់ភាពងាយជាអតិបរមាដល់ការបង្កើត និងការធ្វើប្រត្តិការណ៍អាជីវកម្មនៅកម្ពុជា និងត្រូវបន្តយកចិត្តទុកដាក់ដល់ការលើកកម្ពស់សហគ្រិនភាព សហគ្រិនជាស្រ្តី ធុរកិច្ចថ្មី ព្រមទាំងជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្ម បង្កើនផលិតភាព និងភាពប្រកួតប្រជែង ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី