SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មន្ទីរសាធារណការ ដឹកជញ្ជូនខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវ ៤ខ្សែ ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង


មន្ទីរសាធារណការ ដឹកជញ្ជូនខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវ ៤ខ្សែ ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង
A+ A-

សៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះ រថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងជន់ឡើងខ្លាំង និងបង្កឱ្យលិចលង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។

យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប កំណាត់ផ្លូវដែលត្រូវផ្អាកចរាចរណ៍រថយន្តធុនធំ រួមមាន៖

- ផ្លូវជាតិលេខ៦៤ ក្នុងស្រុកស្វាយលើ

- ផ្លូវខេត្តលេខ៦២-៣ ចន្លោះបេងមាលា-ខ្វាវ

- ផ្លូវខេត្តលេខ២៦៧ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

- ផ្លូវខេត្តលេខ២៦៤៥ ចន្លោះស្វាយលើ-វ៉ារិន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប អំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ ដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសុវត្ថិភាពក្នុងការធ្វើដំណើរ។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី