SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសេដ្ឋកិច្ច ប្រកាសលើកលែងពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដែលបានពង្រីកសកម្មភាពវិនិយោគ


ក្រសួងសេដ្ឋកិច្ច ប្រកាសលើកលែងពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដែលបានពង្រីកសកម្មភាពវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងលើកលែងពន្ធលើប្រាក់ចំណូលចំពោះគម្រោងពង្រីក នៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ «គ.ព.គ.ល.គ.» លើសហគ្រាសដែលពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាស ស្តីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលទទួលបានការលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ត្រូវមានលក្ខណៈ ដូចជា៖ ត្រូវពង្រីកផលិតកម្មដែលមានស្រាប់, ពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងខ្សែស្រឡាយផលិតផលជាមួយគ្នា, ពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាព ឬការពារបរិស្ថាន និងពង្រីកសកម្មភាពផ្សេងទៀត ត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

ចំពោះ «គ.ព.គ.ល.គ.» ដែលត្រូវទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលទៅតាមសកម្មភាពវិនិយោគ នៃគម្រោងដើមក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគដែលបានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគកម្ពុជា។ គួរបញ្ជាក់ថា គោលបំណងណែនាំអនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីក នៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់នេះ គឺដូចមានចែងក្នុងមាត្រា១៦ នៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី