2024-10-20
ទូច សូរិយា
2024-10-20
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ «កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤» ដើម្បីជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន ពិសេសលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យានិងនវានុវត្តន៍ ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។
កម្មវិធីដែលធ្វើឡើងក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ»នេះ នឹងប្រកួតប្រជែងដើម្បីទទួលបានពានរង្វាន់ចំនួន៦ រួមមាន៖ ទី១. ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the Year), ទី២. បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year), ទី៣. មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ដែលពានរង្វាន់ចំនួន ៣នេះ នឹងទទួលបានទឹកប្រាក់ចំនួន ២,៥ពាន់ដុល្លារ។
ពានរង្វាន់ទី៤. ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Minister Startup of the Year) ទទួលបានទឹកប្រាក់ ១,៥ម៉ឺនដុល្លារ, ទី៥. ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) មានទំហំទឹកប្រាក់ ៧,៥ពាន់ដុល្លារ និងទី៦. ពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year)។
ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន ដែលទទួលបានពានរង្វាន់នេះ នឹងទទួលបានការគាំទ្រនានាពី ក.ប.ទ. លើការពង្រីកបណ្តាញទំនាក់ទំនង និងកិត្យានុភាពទាំងក្នុងស្រុក និងអន្តរជាតិ។ ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន សហគ្រិន និងសាធារណជន ដែលចាប់អារម្មណ៍កម្មវិធីខាងលើអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024 រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី