SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ ជំរុញវិនិយោគិន និងសហគ្រិន ចូលរួម «វេទិកាជំនួបវិនិយោគកម្ពុជា ឆ្នាំ២០២៥» បង្កើនដៃគូវិនិយោគ


ក្រសួងទេសចរណ៍ ជំរុញវិនិយោគិន និងសហគ្រិន ចូលរួម «វេទិកាជំនួបវិនិយោគកម្ពុជា ឆ្នាំ២០២៥» បង្កើនដៃគូវិនិយោគ
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជំរុញឱ្យវិនិយោគិន សហគ្រិនជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធចូលរួមក្នុង «វេទិកាជំនួបវិនិយោគកម្ពុជា ឆ្នាំ២០២៥» ដើម្បីជំរុញសហគ្រិនខ្មែរ រួមគ្នាបង្កើនដៃគូវិនិយោគយុទ្ធសាស្ត្រនៅក្នុងវិស័យសំខាន់ៗ ដូចជាវិស័យទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍អចលនទ្រព្យ ដែលជាយន្តការអនុវត្តពិសេសមួយរបស់កម្ពុជា សម្រាប់ភ្ជាប់សហគ្រាសជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមួយវិនិយោគិន មានបទពិសោធ។

ជំនួបវិនិយោគកម្ពុជា ដែលសហការរៀបចំដោយ ក្រសួងទេសចរណ៍ ជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) នឹងធ្វើឡើងក្រោមប្រធានបទ៖ «ការជំរុញកំណើនតាមរយៈដៃគូវិនិយោគយុទ្ធសាស្ត្រ (Empowering Growth Through Strategic Investment Partnerships)» ដោយប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្រាប់វិនិយោគិន សហគ្រិនជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលមានបំណងចូលរួមក្នុងកម្មពិធីខាងលើ អាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈទូរសព្ទលេខ ០១៦ ៤៤ ៧៥ ៧៦ និងអ៊ីម៉ែល [email protected] ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី