SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជា​ មានសន្និធិបំណុលសាធារណៈជាង ១២ប៊ីលានដុល្លារ


ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជា​ មានសន្និធិបំណុលសាធារណៈជាង ១២ប៊ីលានដុល្លារ
A+ A-

ភ្នំពេញ៖ គិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជា មានសន្និធិបំណុលសាធារណៈសរុបចំនួន ១២,១៨ប៊ីលានដុល្លារ ដែលក្នុងនោះមាន ៩៩% ត្រូវនឹងប្រមាណ ១២,០៦ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និងសម្រាប់ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦១% ហើយក្របខ័ណ្ឌពហុភាគីប្រមាណ ៣៩% ដោយឡែកមាន ១% ត្រូវនឹងប្រមាណ ១១៨,៣៣ លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។

ចំពោះ​​ សមាសភាគបំណុលសាធារណៈ មានដូចជា៖ ៤៨% ជាដុល្លារអាម៉េរិក, ១៨% ជាអេសដេអ៊ែ, ១១% ជាយេនជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ និង ៥% ទៀត ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូ អភិវឌ្ឍននានាសរុបមានចំនួន ៧៨,៨១លានដុល្លារ សមមូលនឹង ៥៩,១១លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត ២ ពាន់លានអេសដេអ៊ែ ក្នុងនោះក្របខ័ណ្ឌពហុភាគី ១០០%។ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ ៤៤%។

ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥០%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់ រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៥​៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី