2025-03-04
ឃី ភារៈ
2025-03-04
ឃី ភារៈ
ភ្នំពេញ៖ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៧% គិតជាទឹកប្រាក់មានប្រមាណ ៩១,១ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ ដែលបង្ហាញថា ប្រព័ន្ធធនាគារបន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រការងើបឡើង នៃសេដ្ឋកិច្ច។ នេះបើតាមរបាយកាណ៍របស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆ្នាំ២០២៤។
តាមរបាយការណ៍ដដែល បានបង្ហាញថា ឥណទានបន្តមានកំណើនទាបត្រឹម៣% ដែលមានទំហំទឹកប្រាក់ស្មើនឹង ៥៩,៩ប៊ីលានដុល្លារ ខណៈដែលប្រាក់បញ្ញើបានកើនឡើង១៦,៣% ស្មើ ៥៧ប៊ីលានដុល្លារ។ស្ថានភាពដើមទុន មានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិត២២,៥% សម្រាប់វិស័យធនាគារ និង២៦,២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ១៥% ស្របពេល ដែលទ្រនាប់ដើមទុនខនស៊ើវេសិនត្រូវបានអនុវត្តត្រឹម ១,២៥%។
ជាមួយគ្នានេះ សន្ទនីយភាពបន្តមានកម្រិតខ្ពស់ ដោយអនុបាតក្របខ័ណ្ឌសន្ទនីយភាពមានអត្រា ១៩២,៤% សម្រាប់វិស័យធនាគារ និង ១៥០,៤% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ ១០០%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី