SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបង ២០២៤» រយៈពេល៤ថ្ងៃ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ


ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបង ២០២៤» រយៈពេល៤ថ្ងៃ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាល និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤។ ការរៀបចំរយៈពេល៤ថ្ងៃនេះ ក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាពិសេស សក្តានុពលនានារបស់ខេត្តបាត់ដំបង ដល់ភ្ញៀវជាតិ និងអន្តរជាតិ។

បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១២ មីនា ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» នឹងមានការដាក់តាំងបង្ហាញនូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤, ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង, ចាប៉ីដងវែង, ទុរេនយក្ស, ណែមយក្ស, ការប្រគុំតន្រ្តីនៅពេលរាត្រី, ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងការតុបតែងលម្អភ្លើងពណ៌ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងផងដែរ។

«សង្ក្រាន្តបាត់ដំបង ២០២៤» ដែលធ្វើឡើងនៅតាមបណ្តោយវិថី សម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ត្រូវបានរដ្ឋបាល និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង រំពឹងថា នឹងមានភ្ញៀវជាតិ អន្តរជាតិទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ចូលរួមទស្សនាកំសាន្តឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី