2024-03-27
ទូច សូរិយា
2024-03-27
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា សហការជាមួយឡាវ ថៃ វៀតណាម លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងជាមួយប្រទេសដៃគូសន្ទនា ដែលមានចិន និងមីយ៉ាន់ម៉ា ក្នុងគោលបំណងរួមគ្នាពង្រឹង លើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូឱ្យបានកាន់តែរឹងមាំ ដើម្បីអភិវឌ្ឍន៍អាងទន្លេមេគង្គប្រកបដោយចីរភាព។ នេះជាការលើកឡើងរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងកិច្ចប្រជុំសមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ថោ ជេដ្ឋា បានបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដ៏ទៃទៀត។ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ធ្វើឡើងដើម្បីបុព្វហេតុសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជន បុព្វហេតុសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងតំបន់ទន្លេមេគង្គសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ថោ ជេដ្ឋា បានបន្តថា សមិទ្ធផលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលសម្រេចបាននេះ គឺបង្ហាញពីការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាបន្ត ទន្លេមេគង្គតែមួយ ស្មារតីតែមួយ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា តាមរយៈផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៤-២០២៨) ការអនុវត្តបេសកកម្មរបស់គណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជានឹងទទួលបានជោគជ័យ ព្រមទាំងនាំមកនូវសមិទ្ធផលថ្មីៗច្រើនថែមទៀត ដើម្បីការគ្រប់គ្រង ការប្រើប្រាស់ ការអភិវឌ្ឍ ការអភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធ សម្រាប់ថ្នាក់ជាតិនិងក្របខ័ណ្ឌតំបន់ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី