2024-12-28
ទូច សូរិយា
2024-12-28
ទូច សូរិយា
ភ្នំពេញ៖ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបន្តកើនឡើងវិញក្នុងអត្រាកំណើន៦,៣%ណា ក៏ភាពមិនប្រាកដប្រជាពីកត្តាខាងក្រៅ អាចនឹងបង្ករជាផលប៉ះពាល់អវិជ្ជមាន ទៅលើសេដ្ឋកិច្ចដោយផ្ទាល់ និងប្រយោល ដោយសារកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចតូចហើយបើកចំហ និងមានការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយច្រវាក់ផលិតកម្មក្នុងតំបន់និងពិភពលោក។
បើតាមសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា នឹងជួបប្រឈមនឹងហានិភ័យនិងភាពមិនប្រាកដប្រជាមួយចំនួន រួមមាន៖ កំណើនថមថយនៃសេដ្ឋកិច្ចសកលនិងសេដ្ឋកិច្ចចិន, ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល, ភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយ អាចបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ, ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ។
ចំពោះ កត្តាខាងក្នុង កម្ពុជា នៅតែបន្តប្រឈមនឹងបញ្ហារចនាសម្ព័ន្ធមួយចំនួន ដែលធ្វើឱ្យការធ្វើពិពិធកម្មសេដ្ឋកិច្ចមានភាពយឺតយ៉ាវ និងភាពប្រកួតប្រជែងមានកម្រិត ដូចជា៖ ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់ធៀបនឹងប្រទេសមួយចំនួននៅក្នុងតំបន់, ភាពមានកម្រិតនៃកិច្ចសម្របសម្រួលពាណិជ្ជកម្មនិងបរិយាកាសធុរកិច្ច, បរិមាណ និងគុណភាពនៃកម្លាំងពលកម្មជំនាញមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ភាពមានកម្រិតនៃប្រព័ន្ធសុខាភិបាលនិងប្រព័ន្ធគាំពារសង្គម និងភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល។ ទន្ទឹមនឹងនេះ កម្ពុជា ក៏កំពុងប្រឈមនឹងហានិភ័យ នៃការកើនឡើងខ្ពស់នៃបំណុលឯកជន ដែលការណ៍នេះអាចនឹងបង្កើតជាផលជះដល់កំណើននៃវិស័យពិត តាមរយៈការផ្សារភ្ជាប់នៃវិស័យម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី