SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Chery Automobile បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ស្វែងយល់ពីកាលានុវត្តភាពនៃច្បាប់វិនិយោគ និងឱកាសវិនិយោគនៅកម្ពុជា


ក្រុមហ៊ុន Chery Automobile បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ស្វែងយល់ពីកាលានុវត្តភាពនៃច្បាប់វិនិយោគ និងឱកាសវិនិយោគនៅកម្ពុជា
A+ A-

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូនៃ Chery Automobile Group Chery Automobile Co., Ltd. ដែលដឹកនាំដោយលោក YURUI ZHAO អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន OMADA (CHERY) បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្វែងយល់ពីកាលានុវត្តភាពនៃច្បាប់វិនិយោគ និងឱកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូ Chery Automobile បានផ្លាស់ប្តូរយោបល់ និងស្វែងយល់កាន់តែស៊ីជម្រៅអំពី ច្បាប់វិនិយោគ បរិយាកាសវិនិយោគ ទីផ្សាររថយន្ត ឱកាសអភិវឌ្ឍន៍អាជីវកម្ម និងការវិនិយោគក្នុងវិស័យយានយន្តនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចែករំលែកអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ ការផ្តល់កិច្ចសម្រួលផ្នែកច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងការគាំទ្រដល់វិនិយោគិន ដើម្បីឱ្យគម្រោងវិនិយោគអាចអនុវត្តបានដោយជោគជ័យ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ គណៈប្រតិភូ Chery Automobile បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនឹងនេះ គណៈប្រតិភូ Chery Automobile បានបញ្ជាក់អំពីការប្តេជ្ញាបន្តសិក្សា និងជំរុញឱកាសវិនិយោគរយៈពេលវែងក្នុង វិស័យយានយន្តនៅកម្ពុជាបន្ថែមទៀត៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី