SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ប្រាក់ ដាវីដ ស្នើអាម៉េរិក ពិនិត្យស្វែងរកគ្រឹះស្ថានហិរញ្ញវត្ថុក្រៅប្រទេស ជួយអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប


ឯកឧត្តម ប្រាក់ ដាវីដ ស្នើអាម៉េរិក ពិនិត្យស្វែងរកគ្រឹះស្ថានហិរញ្ញវត្ថុក្រៅប្រទេស ជួយអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប
A+ A-

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ពិនិត្យលទ្ធភាពស្វែងរកគ្រឹះស្ថានហិរញ្ញវត្ថុក្រៅប្រទេស ដែលអាចផ្តល់កម្ចីការប្រាក់ទាប សំដៅជួយអភិវឌ្ឍន៍សហគមន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជា។

ក្រៅពីនេះ ក្នុងជំនួបពិភាក្សាការងារលើវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការកសិកម្ម លើកទឹកចិត្តគណៈប្រតិភូអាម៉េរិក ផ្សារភ្ជាប់ការកសាងសហគមន៍កសិកម្មទំនើប ជួយកាត់បន្ថយថ្លៃដើមផលិត ធានាតម្លៃ និងទីផ្សារ តាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាបានទាំងគុណភាព និងបរិមាណ។

ឯកឧត្តម ប្រាក់ ដាវីដ ក៏បានគូសបញ្ជាក់ថា កម្ពុជា មានកសិផលជាច្រើន រួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច ដែលមានគុណភាពខ្ពស់ជាឱកាសសម្រាប់វិនិយោគក្នុងការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាមួយនឹងការបង្កើតស្លាកយីហោ និងធ្វើទីផ្សារល្អ ជាជាងការនាំចេញវត្ថុធាតុដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី