2025-04-19
គន ម៉េងហុង
2025-04-19
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន២ ជាមួយភាគីចិន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលធ្វើឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ រួមមានទី១ រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រសួងវប្បធម៌និងទេសចរណ៍របស់ចិន និងទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយអគ្គស្ថានីយវិទ្យុមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន។ ការចុះ MOU នេះ គឺក្នុងគោលបំណងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើដំណើរទៅមកប្រទេសទាំងពីរកាន់តែច្រើនឡើងបន្ថែមទៀត។
ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា ចិន»៕
នាំមកជូនដោយ