2025-02-08
ឃី ភារៈ
2025-02-08
ឃី ភារៈ
ភ្នំពេញ៖ ប្រទេសនូវែលសេឡង់ ផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា ដល់ពលរដ្ឋកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន លើមុខវិជ្ជាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងបរិស្ថាន, ការគ្រប់គ្រងគ្រោះមហន្តរាយ, សន្តិសុខស្បៀងនិងកសិកម្ម, ថាមពលកកើតឡើងវិញ, អភិបាលកិច្ច និងការបង្រៀនភាសាអង់គ្លេស (TESOL)។
ការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជាក់ថា អាហារូបករណ៍ក្រោមកម្មវិធី Manaaki New Zealand Scholarships (MNZS) នេះ បេក្ខជន អាចទៅបន្តការសិក្សានៅសាកលវិទ្យាល័យនានា នៅប្រទេសនូវែលសេឡង់ ក្នុងឆ្នាំសិក្សា២០២៦ ដោយនឹងទទួលបានការផ្តល់ជូនថ្លៃសិក្សា ថ្លៃទិដ្ឋាការ ប្រាក់ឧបត្ថម្ភពេលទៅដល់ ប្រាក់ឧបត្ថម្ភសម្រាប់ចំណាយប្រចាំថ្ងៃ និងថ្លៃសំបុត្រយន្តហោះទៅមកផងដែរ។
បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ អាចដាក់ពាក្យដោយផ្ទាល់ តាមរយៈគេហទំព័រ www.nzscholarships.govt.nz/apply-online ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីអាហារូបករណ៍ខាងលើ បេក្ខជនអាចទាក់ទងការិយាល័យ IDP Education (Cambodia) សាខាទួលទំពូង ឬតាមរយៈអ៊ីមែល [email protected] ឬតាមរយៈទូរសព្ទលេខ ០២៣ ២២២ ០៦៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី