2025-07-24
គិត បុប្ផា
2025-07-24
គិត បុប្ផា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បដិសេធទាំងស្រុង ដែលកាសែតថៃ បានចេញផ្សាយថា សម្តេចបានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិន។ ពាក់ព័ន្ធនឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច នឹងមិនរត់ទៅណាទេ និងសូមបងប្អូនជនរួមជាតិ កុំព្រួយបារម្ភ។
សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន កំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ សម្តេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះថា៖ «ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២ របស់ថៃ ថា នឹងបិទច្រកចូលប្រាសាទតាមាន់ធំ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្តថា មេបញ្ជាការយោធភូមិភាគ២ របស់ថៃនេះហើយ ជាអ្នកបង្កសង្រ្គាមឡើង តាមរយៈការបញ្ជាឱ្យបិទប្រាសាទតាមាន់ធំ កាលពីម្សិលមិញ និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នាព្រឹកមិញនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី