2025-03-19
ឃី ភារៈ
2025-03-19
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញឱ្យគណៈប្រតិភូ និងតំណាងសហគ្រាសក្រុងចឹងចូវ នៃប្រទេសចិន មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពល ជាពិសេសពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងអនុវិស័យអេឡិចត្រូនិក ដើម្បីបំពេញបន្ថែមពីលើខ្សែច្រវាក់ផលិតកម្ម ដែលមានស្រាប់នៅខេត្តហ៊ឺណាន។
ក្នុងជំនួបពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍រវាងកម្ពុជា និងចិន ជាមួយឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម An Wei លេខាបក្សប្រចាំក្រុងចឹងចូវ លើកឡើងថា ដំណើរបេសកកម្មនេះ នឹងអាចទាក់ទាញបាននូវគម្រោងវិនិយោគជាច្រើនពីខេត្តហឺណាន ឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា សំដៅរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន។ ទន្ទឹមនឹងនេះ ឯកឧត្តម An Wei ក៏បានលើកឡើង អំពីវឌ្ឍនភាពថ្មីៗ នៃការអភិវឌ្ឍក្រុងចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌បុរាណ និងសហសម័យផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានអរគុណសមភាគី សម្រាប់បដិសណ្ឋារកិច្ចដល់គណៈប្រតិភូកម្ពុជា នាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគពីខេត្តហ៊ឺណាន ដែលជាបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ក្រុងចឹងចូវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់នៅតាមបណ្តោយទន្លេលឿងរបស់ខេត្តហ៊ឺណាន។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី