2025-06-22
ឃី ភារៈ
2025-06-22
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា នឹងឈានទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ក្នុងការប្រែក្លាយទៅជា មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្ត ទៅតាមពីរដំណាក់កាល ដោយដំណាក់កាលទីមួយ កម្ពុជា នឹងឈានទៅពង្រីកមូលដ្ឋានផ្គត់ផ្គង់គ្រឿងបង្គំយានយន្ត ដែលមានលក្ខណៈសាមញ្ញ បែបអតិពលកម្ម សម្រាប់បម្រើឱ្យការនាំចេញ។
ដោយឡែក គ្រឿងបង្គំយានយន្ត ដែលមានលក្ខណៈសាមញ្ញនោះ សំដៅលើខ្សែបង្គំអគ្គិសនី កៅអីយានយន្ត គ្រឿងបង្គំអេឡិចត្រូនិក និងអគ្គិសនីសាមញ្ញជាដើម។ ជំហានបន្ទាប់កម្ពុជា នឹងឈានទៅបង្កើនសកម្មភាពផ្តុំដំឡើងទោចក្រយានយន្ត ដើម្បីពង្រីកការតភ្ជាប់បែបប្រតិគមន៍ និងពង្រីកមូលដ្ឋានផ្គត់ផ្គង់គ្រឿងបង្គំក្នុងស្រុកសម្រាប់បម្រើឱ្យសកម្មភាពផ្តុំដំឡើង ទោចក្រយានយន្ត។
សម្រាប់ដំណាក់កាលទី២ ដែលមានរយៈពេលមធ្យមទៅវែង កម្ពុជា មានគោលដៅឈានឡើងក្នុងខ្សែច្រវាក់តម្លៃយានយន្ត ពីសកម្មភាព ផលិតគ្រឿងបង្គំ ដែលមានលក្ខណៈសាមញ្ញនិងអតិពលកម្មទៅរកសកម្មភាពផលិតគ្រឿងបង្គំមានលក្ខណៈ ស្លុតស្មាញ និងមានតម្លៃបន្ថែមខ្ពស់ជាងមុន។ ក្នុងដំណាក់កាលនេះ កម្ពុជា នឹងទាក់ទាញសកម្មភាពផលិតគ្រឿងបង្គំយានយន្ត ដែលមានលក្ខណៈស្មុគស្មាញកម្រិតមធ្យម ពិសេសគ្រឿងបង្គំ ដែលមានទម្ងន់ស្រាល និងមិនសូវងាយរង ផលប៉ះពាល់ពីការប្រែប្រួលនៃថ្លៃដឹកជញ្ជូន ដែលមានភាពប្រកួតប្រជែងផ្នែកតម្លៃ ហើយសមស្របសម្រាប់ការ នាំចេញទៅកាន់មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផ្តុំដំឡើងយានយន្តនៅប្រទេសជិតខាង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី