SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាពីកិច្ចសហការលើវិស័យទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការធ្វើពិពិធកម្មឧស្សាហកម្ម


កម្ពុជា និងធនាគារពិភពលោក ពិភាក្សាពីកិច្ចសហការលើវិស័យទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការធ្វើពិពិធកម្មឧស្សាហកម្ម
A+ A-

ភ្នំពេញ៖ កម្ពុជា និងធនាគារពិភពលោក ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។

កិច្ចពិភាក្សានេះធ្វើឡើងដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Tania Meyer នាយកធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការទទួលបានសេវាទឹកស្អាត និងការធានានិរន្តរភាពនៃប្រភពទឹក គឺជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពជាតិ។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើពិពិធកម្មឧស្សាហកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ឱ្យសម្របខ្លួនទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច និងការប្រកួតប្រជែងថ្មី។

ជាមួយគ្នានេះ លោកស្រី Meyer បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកចំពោះការអភិវឌ្ឍនៅកម្ពុជា ដោយលើកឡើងពីគំនិតផ្តួចផ្តើមមួយចំនួន ដូចជាកម្មវិធីវិភាគសុវត្ថិភាពទឹក និងវាយតម្លៃវិស័យទឹកស្អាត (WaterSAP) ដើម្បីបង្កើននិរន្តរភាពធនធាន និងគៀរគរការចូលរួមរបស់វិស័យឯកជនជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូអំពីផែនការក្នុងការសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅផ្តល់អត្តសញ្ញាណដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពួកគេមានលទ្ធភាពទទួលអត្ថប្រយោជន៍ ដូចជាការអភិវឌ្ឍជំនាញ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងរបបសន្តិសុខសង្គម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599