2025-02-23
គិត បុប្ផា
2025-02-23
គិត បុប្ផា
ភ្នំពេញ៖ កិច្ចសន្ទនាគោលនយោបាយ ស្ដីពី«ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា» នឹងផ្តល់ជាឱកាសពិនិត្យបញ្ហាប្រឈមនានានៃវិស័យសេវាកម្មរបស់កម្ពុជា ដើម្បីស្វែងរកយុទ្ធសាស្ត្រសម្រាប់ដោះស្រាយ។ នេះបើតាមប្រសាសន៍របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យសេវាកម្មរបស់កម្ពុជា នេះ គឺតាមរយៈការប្រមូលផ្តុំតំណាងមកពីវិស័យសាធារណៈឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យឧស្សាហកម្ម ដែលកំពុងបង្កើតវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហការប្រកបដោយការស្ថាបនា។ លោកជំទាវ ចម និម្មល បន្តលើកឡើងពីសារសំខាន់នៃសិក្ខាសាលា ដែលនឹងផ្តល់នូវការវិភាគ និងអនុសាសន៍គោលនយោបាយសម្រាប់សេវាកម្មនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ពិសេសទាក់ទងនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ព្រមទាំងផ្ដល់នូវវេទិកាពិភាក្សាអំពីផលបច្ច័យនៃសេរីភាវូបនីយកម្មសេវាកម្ម ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា សម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។
លោកជំទាវ ចម និម្មល លើកឡើងថា សិក្ខាសាលានេះ ពិតជាស្របនិងទាន់ពេលវេលា ក្នុងការផ្តល់នូវការវិនិច្ឆ័យសំខាន់ទៅលើគម្លាតក្នុងក្របខ័ណ្ឌគោលនយោបាយ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ខណៈចូលរួមដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍសេវាកម្ម ព្រមទាំងផ្តល់នូវអនុសាសន៍គោលនយោបាយ ដែលអាចអនុវត្តបាន សម្រាប់អ្នកតាក់តែងគោលនយោបាយជាតិ ជាពិសេសម្រាប់កម្ពុជា។ លោកជំទាវ ចម និម្មល លើកឡើងដូច្នេះ ក្នុងពិធីសម្ភោធសៀវភៅ និងកិច្ចសន្ទនាគោលនយោបាយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ក្នុងពិធី ដែលសហការរៀបចំ ដោយក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា លោកជំទាវ ចម និម្មល បានជំរុញដល់អ្នកចូលរួមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងបង្កើនការយល់ដឹង ពង្រីកចំណេះជំនាញ ដែលនឹងចែករំលែកដោយវាគ្មិនកិត្តិយស សំដៅរួមគ្នារៀបចំការអភិវឌ្ឍវិស័យសេវាកម្មរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មកាន់តែទូលំទូលាយរបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី