SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Sunwah របស់ចិន គ្រោងបណ្តាក់ទុនវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនី នៅកម្ពុជា


ក្រុមហ៊ុន Sunwah របស់ចិន គ្រោងបណ្តាក់ទុនវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនី នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Sunwah របស់ចិន មានគម្រោងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា លើការដំឡើងស្ថានីយសាករថយន្តអគ្គិសនី។ នេះជាការលើកឡើងរបស់លោកបណ្ឌិត Jonathan Choi នាយកក្រុមហ៊ុន Sunwah ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រៅពីគម្រោងដាក់ទុនវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនី ក្រុមហ៊ុន Sunwah នឹងគ្រោងវិនិយោគលើវិស័យមួយចំនួនទៀត ដូចជា បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង គម្រោងកែច្នៃសំរាមដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្មផលិតឡើងវិញ និងផលិតថាមពលកកើតឡើងវិញផងដែរ។ ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៥ មេសា នេះ ធ្វើឡើងដើម្បីអនុញ្ញាតឱ្យនាយកក្រុមហ៊ុន Sunwah និងសហការី ស្នើសុំការណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើគម្រោងវិនិយោគដែលក្រុមហ៊ុនគ្រោងនឹងបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វាគមន៍រាល់ការស្នើសុំសម្របសម្រួលលើគម្រោងវិនិយោគនានា ដែលគ្រោងនឹងដាក់ទុនមកកម្ពុជា ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគរបស់វិនិយោគិនទទួលបានជោគជ័យ និងគោរពតាមច្បាប់របស់កម្ពុជា។ ក្នុងឱកាសនេះ ក្រុមហ៊ុន Sunwah ក៏បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នៅថ្ងៃទី៩ មេសា ដែលនឹងមានវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនចូលរួម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី