2024-09-16
អ៊ួន សំណាង
2024-09-16
អ៊ួន សំណាង
ភ្នំពេញ៖ រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គទាំង៦ (GMS) រួមមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថាន ឆ្នាំ២០៣០ ដែលផ្តោតលើការជំរុញការបង្កើតហិរញ្ញប្បទាន សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង ដោយការពង្រឹងវិធានការត្រួតពិនិត្យការបំពុល។ ការឯកភាពនេះ ធ្វើឡើងក្នុងពេលបិទបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6)។
ក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថាន ឆ្នាំ២០៣០ ក៏នឹងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅប្រជាជនក្នុងតំបន់, លើកកម្ពស់ការចូលរួមរបស់យុវជន និងស្រ្តី លើភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី និងគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បៃតង និងការបញ្ចេញកាបូនទាបផងដែរ។
ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS នេះ ផ្តោតលើប្រធានបទអាទិភាពចំនួនបួនគឺ ទី១.ពង្រឹងការឆ្លើយតបនឹងបញ្ហាអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ ភាពធន់របស់សហគមន៍និងប្រព័ន្ធអេកូឡូស៊ី, ទី២. គាំទ្រការផ្លាស់ប្តូរការបញ្ចេញកាបូនទាប, ទី៣. ជំរុញសេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការបំពុល ដោយចាត់វិធានការច្បាស់លាស់ និងទី៤. ដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងធនធម្មជាតិ ស្តារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។
ក្នុងកម្មវិធី ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅភ្នំពេញ រដ្ឋមន្រ្តីបរិស្ថាន GMS បានគាំទ្រសេចក្តីថ្លែងការណ៍រួម ដែលស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក សហការឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន ធ្វើឱ្យតំបន់ស្អាតក្លាយជាទីលំនៅគួរឱ្យកក់ក្តៅ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថាន លើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញពីការចូលរួមក្នុងកិច្ចការខាងលើ ក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមឱ្យទូលំទូលាយជាងមុន ដើម្បីជាប្រយោជន៍ដល់មនុស្សរាប់លាននាក់ ដែលរស់នៅក្នុងតំបន់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី