SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជ្រើសរើសបេក្ខជនប្រកួតដណ្តើម «ពានរង្វាន់អាស៊ាន (ASEAN Prize)» ឆ្នាំ២០២៤


ក្រសួងពាណិជ្ជកម្ម ជ្រើសរើសបេក្ខជនប្រកួតដណ្តើម «ពានរង្វាន់អាស៊ាន (ASEAN Prize)» ឆ្នាំ២០២៤
ពាណិជ្ជកម្ម

ទូច សូរិយា

ពាណិជ្ជកម្ម

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជ្រើសរើសបេក្ខជនចូលរួមប្រកួតដណ្តើម «ពានរង្វាន់អាស៊ាន (ASEAN Prize)» ឆ្នាំ២០២៤ ក្នុងនោះ បេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានពានមួយ និងទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ មីនា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងដណ្តើម«ពានរង្វាន់អាស៊ាន (ASEAN Prize)» ឆ្នាំ២០២៤ បានបញ្ជាក់ថា បេក្ខជន ឬស្ថាប័ន ដែលមានបំណងចង់ចូលរួមប្រកួតប្រជែងត្រូវផ្ដល់ឯកសារ និងមានលក្ខណៈសម្បត្តិ ដូចជា៖ ជាប្រជាជនអាស៊ាន ឬអង្គការ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសមាជិកអាស៊ាន, ផ្តល់ឯកសារមានសុពលភាព និងអាចផ្ទៀងផ្ទាត់បាន ដោយគូសបញ្ជាក់អំពីសមិទ្ធផលដែលបានរួមចំណែកដល់អាស៊ានចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងចែករំលែកអំពីផែនការអនាគតក្នុងការបន្តការងារអាស៊ានបន្ទាប់ពីបានឈ្នះពានរង្វាន់នេះ។

ប្រសិនបើ បេក្ខជន ឬស្ថាប័ន ដែលមានចំណាប់អារម្មណ៍ សូមបញ្ចូនឈ្មោះមកកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឬអាចទំនាក់ទំនងមន្ត្រីសម្របសម្រួល កញ្ញា រាជរ៉ា សុផាវីដា មន្ត្រីនាយកដា្ឋន អាស៊ីប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្ម តាមរយៈតេលេក្រាមលេខ ០៩៨ ៧៦៧ ៥៩៧ ឬអ៊ីម៉ែល [email protected] សម្រាប់ព័ត៌មានបន្ថែម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599