2023-09-25
SME News
2023-09-25
SME News
ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននៅតាមបណ្តាខេត្តមួយចំនួន និងនៅតំបន់មាត់សមុទ្រ ដោយមានលាឡំជាមួយនឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមការព្យាករពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ កញ្ញានេះ កម្ពុជា នឹងទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាបសកម្មមួយពីសមុទ្រចិនខាងត្បូង រំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ បន្តរហូតមកដល់ស្របតាមជួរភ្នំដដរែក។
ការរងសម្ពាធធាតុអាកាសពីសមុទ្រចិនខាងត្បូង អូសកាត់មកលើកម្ពុជានេះ ធ្វើឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញានេះ។ ចំណែក តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនដោយលាយឡំជាមួយនឹងខ្យល់កន្ត្រាក់នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំងនិងរលកខ្ពស់ៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី