2024-11-04
គន ម៉េងហុង
2024-11-04
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយសក្តានុពលវិនិយោគ និងភាពវិជ្ជមានរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិន ពិសេសវិនិយោគិនជប៉ុន ឱ្យពង្រីកផលិតកម្មតាមរយៈយន្តការប្រទេសបូក ដោយទាញសក្ដានុពល ដែលកម្ពុជាអាចផ្ដល់ជូនក្នុងខ្សែច្រវ៉ាក់ផលិតកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងសិក្ខាសាលាជំរុញ និងទាក់ទាញការវិនិយោគ នៅទីក្រុងបាងកក ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគាំទ្រធុរកិច្ចពីរដ្ឋាភិបាល ទីផ្សារសេរី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងការចូលប្រើប្រាស់កូតាដោយឥតគិតថ្លៃទៅកាន់ទីផ្សារសំខាន់ៗជាច្រើន។ លើសពីនេះ កម្ពុជា មានកម្លាំងពលកម្មវ័យក្មេង និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទស ដែលគាំទ្រដល់ធុរកិច្ចផងដែរ។
សិក្ខាសាលាជំរុញ និងទាក់ទាញវិនិយោគ ដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងថៃ និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ដើម្បីទាក់ទាញវិនិយោគិន តាមរយៈយន្តការប្រទេសបូក បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សិក្ខាសាលានេះ មានទិសដៅផ្សព្វផ្សាយគោលនយោបាយវិនិយោគ ពិសេសការចូលរួមរបស់ CDC ក្នុងការទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគ ដើម្បីជំរុញកម្ពុជាឱ្យចូលរួមបានកាន់តែប្រសើរក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី