SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង ចាប់អារម្មណ៍វិនិយោគលើវិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា


សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង ចាប់អារម្មណ៍វិនិយោគលើវិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា
A+ A-

ភ្នំពេញ៖ សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង ចាប់អាម្មណ៍បណ្តាក់ទុនវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ប្រធានសមាគមលោក Ting Sik Wa Thomas ក្នុងជំនួបជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ព្រមទាំងតំណាងក្រុមហ៊ុនជាសមាជិកចំនួន ១០ផ្សេងទៀត តំណាងសមាគម បានលើកឡើងថា កម្ពុជាជាប្រទេសសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសសម្រាប់អ្នកវិនិយោគហុងកុង ដែលកំពុងសម្លឹងរកទីតាំងសមស្របមកបណ្តាក់ទុន។ បន្ថែមលើនេះ លោក Ting Sik Wa Thomas ក៏បានស្នើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបន្តផ្តល់កិច្ចសហការជាមួយសមាគម ដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគហុងកុងក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិកមកកម្ពុជា។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានលើកឡើងពីស្ថានភាពបច្ចុប្បន្ន នៃការវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនី និងអេឡិចត្រូនិកនៅកម្ពុជា និងតួនាទីភារកិច្ច រចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងស្នើដល់សមាគម ពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង មានសមាជិកចំនួន ២០២ក្រុមហ៊ុន និងបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្នុងនាមជាស្ថាប័នឯករាជមិនរកប្រាក់ចំណេញ ដើម្បីធ្វើជាក្រុមតំណាងឱ្យឧស្សាហកម្មឧបករណ៍អគ្គិសនីហុងកុង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី