2025-08-20
គិត បុប្ផា
2025-08-20
គិត បុប្ផា
ភ្នំពេញ៖ សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីន PMN-2ថ្មី ដាក់ក្នុងទឹកដីខ្លួន។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ចោទសួរទៅកាន់សៀមថា៖ «ខ្មែរ យកគ្រាប់មីនទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីមានជម្លោះ»។
ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ថៃ កែឆ្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច រីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី ដោយលាបពណ៌កម្ពុជាថា យកគ្រាប់បែក MK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែក MK-82 ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣។ ឯកឧត្តម ហេង រតនា សួរទៅថៃថា តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ?
ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ លើកឡើងបន្តថា ទីតាំងគ្រាប់បែកដែលថៃយកមកទម្លាក់នៅកម្ពុជានេះ នៅសល់ ៥គ្រាប់ទៀត ដែលនៅកប់ដីនៅឡើយ ហើយមនុស្សនៅលើពិភពលោក អាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបានដោយផ្ទាល់ នៅពេលមន្ត្រីជំនាញCMAC ដោះបន្សាបនាពេលខាងមុខ។
គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង ១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះ ខែ្មររៀបចំជីករណ្តៅបង្ហាញដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័ររបស់ ឯកឧត្តម ហេង រតនា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី