2024-10-27
គន ម៉េងហុង
2024-10-27
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា និងថៃ នឹងជំរុញការគាំទ្រការវិនិយោគ និងការដោះដូរទំនិញតាមខេត្តជាប់ព្រំដែន ពិសេសការទប់ស្កាត់និងបង្រ្កាបការរត់ពន្ធទំនិញឆ្លងព្រំដែន។ ការឯកភាពនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ ដែលមានការចូលរួមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម អនុធីន ចានវីរ:គុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ។
ក្នុងកិច្ចប្រជុំ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញនេះ កម្ពុជា និងថៃ ក៏បានឯកភាពលើកិច្ចការ អាទិភាពអន្តរវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការតាមបណ្តាខេត្តជាប់ព្រំដែន ដែលក្នុងនោះកិច្ចការពាក់ព័ន្ធវិស័យពាណិជ្ជកម្ម រួមមាន៖ ការចរាចរទំនិញខូចគុណភាពតាមខេត្តជាប់ព្រំដែន, ការជំរុញកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ, ការពង្រីកការរៀបចំព្រឹតិ្តការណ៍ផ្គូរផ្គងពាណិជ្ជកម្ម និងពិពរណ៍តាមខេត្តជាប់ព្រំដែនប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រឱ្យមានការបន្តកិច្ចប្រជុំគណ:កម្មាធិការចម្រុះ ស្តីពីពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឱ្យបានឆាប់ តាមអាណត្តិផ្តល់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកន្លងទៅ, ជំរុញការតភ្ជាប់ និងការបំពេញឱ្យគ្នា នៃតំបន់សេដ្ឋកិច្ចពិសេសនៅតាមខេត្តជាប់ព្រំដែននៅប្រទេសទាំងពីរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី