SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

AFD ផ្តល់ហិរញ្ញប្បទានចំនួន ១៩២,២លានដុល្លារ ដើម្បីអនុវត្តកិច្ចព្រមព្រៀងចំនួន៣ នៅកម្ពុជា


AFD ផ្តល់ហិរញ្ញប្បទានចំនួន ១៩២,២លានដុល្លារ ដើម្បីអនុវត្តកិច្ចព្រមព្រៀងចំនួន៣ នៅកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2024-12-22

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-12-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន៣ ដល់កម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ស្មើនឹងប្រមាណ ១៩២,២លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហិរញ្ញប្បទានចំនួន៣ នេះ រួមមាន៖ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន១។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោកស្រី Sandrine Boucher នាយិកា AFDនេះ មានដូចជា៖ ទី១.កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្ដារឡើងវិញអាងស្ទឹងស្វាយចេក ដែលមានទឹកប្រាក់ឥណទាន ៩១លានអឺរ៉ូ ឬប្រមាណ ៩៥,៦លានដុល្លារ។ គម្រោងនេះ មានគោលបំណងស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្ដុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦កន្លែង, គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព និងពង្រឹងដល់ការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងស្វាយចេក។

ចំពោះ គម្រោងទី២. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលជាកញ្ចប់ឥណទានទី២ មានទឹកប្រាក់ចំនួន ៨០លានអឺរ៉ូ ស្មើនឹង ៨៤ លានដុល្លារ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផលិតទឹកស្អាតរបស់រោងចក្រជ្រោយចង្វារឱ្យបាន ១៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ, បំពាក់បំពង់មេនាំទឹក និងពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨រយគីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្តាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ចំណែក គម្រោងទី៣. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១២លានអឺរ៉ូ ដែលស្មើនឹង ១២,៦លានដុល្លារ ពីសហភាពអឺរ៉ុបតាមរយៈAFD ដើម្បីសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី៣។ ជំនួយនេះ នឹងកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី