2023-10-26
SME News
2023-10-26
SME News
ភ្នំពេញ៖ ខេត្តក្រចេះ នឹងរៀបចំពិធីប្រណាំងទូក”ង” ថ្ងៃទី២៨ ខែតុលានេះ នៅទីរួមខេត្ត ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។ រដ្ឋបាលខេត្តបានប្រាប់ដល់អភិបាលក្រុងនិងស្រុក ត្រៀមឱ្យមានទូកខ្នាតអន្តរជាតិចូលរួមប្រកួត និងរៀបចំឱ្យបានត្រឹមត្រូវតាមរចនាប័ទ្មខ្មែរពិតប្រាកដ និងមានឯកសណ្ឋានតាមបែបប្រពៃណីខ្មែរ។
ក្រៅពីការប្រាប់ដល់អាជ្ញាធរតាមមូលដ្ឋានឃុំ-សង្កាត់ និងក្រុង-ស្រុក ដើម្បីឱ្យពិធីប្រណាំងទូក”ង”នេះប្រព្រឹត្តទៅអធិកអធម ស្របទៅតាមប្រពៃណីជាតិ និងធានាបានសុវត្ថិភាព រដ្ឋបាលខេត្តក្រចេះ អង្គភាពពាក់ព័ន្ធរបស់រដ្ឋ ឯកជន និងសាធារណជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ តាមលទ្ធភាព ដើម្បីរៀបចំឧបត្ថម្ភដល់ទូក”ង” ដែលចូលរួមប្រកួត។
ទន្ទឹមនឹងការមកលេងកម្សាន្តពិធីប្រណាំងទូកនៅទីរួមខេត្តនៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ រដ្ឋបាលខេត្ត ក៏បានប្រាប់ពីតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្ត សម្រាប់សាធារណជនអាចទៅលេងផងដែរ ដែលរួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់, វត្តវិហារបុរាណរកាកណ្ដាល, វត្តភ្នំសំបុក, អន្លង់ផ្សោត, វត្តសសរ១០០, រមណីយដ្ឋានកោះសុក្រម និងរមណីយដ្ឋានឆ្នេរសុពណ៌គិរី ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី