2023-12-12
គិត បុប្ផា
2023-12-12
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងឌូបៃ គ្រោងរៀបចំវេទិការរវាងផ្នែកឯកជន នៃប្រទេសទាំងពីរ ដើម្បីជជែកពិភាក្សា ស៊ីជម្រៅលើកិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម។ គម្រោងរៀបចំវេទិកានេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក Marwan Al Marri នាយកប្រចាំតំបន់អាស៊ីនៃសភាពាណិជ្ជកម្មឌូបៃ នៅទីស្តីការរបស់ CDC កាលពីថ្ងៃទី០៨ ធ្នូនេះ។
លោក Marwan Al Marri បានលើកឡើងថា សកម្មភាពវិនិយោគដែលធ្លាប់បានអនុវត្តកន្លងមកនៅក្នុងតំបន់ សភាពាណិជ្ជកម្មឌូបៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិន និងបង្កើនសកម្មភាពពាណិជ្ជកម្ម។ តំណាងសភាពាណិជ្ជកម្មឌូបៃ រូបនេះ សង្កត់ធ្ងន់លើទស្សនវិស័យវិជ្ជមាននៃពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ថា ស្របទៅនឹងផែនការអភិវឌ្ឍន៍ “D33” ត្រឹមឆ្នាំ២០៣៣ របស់អេមីរ៉ាតអារ៉ាប់រួមផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍រាល់កិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម ដែលសភាពាណិជ្ជកម្មឌូបៃ តំណាងឱ្យអាជីវកម្មផ្សេងៗ មានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា។ ឯកឧត្តមអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាច្រកចេញចូលតែមួយក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគរវាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ផ្នែកឯកជន និងបានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមឧកញ៉ាកម្ពុជា ដែលជាតួអង្គវិនិយោគិនផ្ទាល់ផងដែរ។
តាមរយៈនៃជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ រំពឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ គម្រោងដែលនឹងរៀបចំឱ្យមានវេទិការវាងផ្នែកឯកជន នៃប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាគ្នាស៊ីជម្រៅលើកិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី