SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្មកម្ពុជា បើកឱ្យម្ចាស់អាជីវកម្ម និងពាណិជ្ជករ ចូលរួមសេរីក្នុងកម្មវិធី«ប្រើប្រាស់បច្ចេកវិទ្យាធ្វើធុរកិច្ច»


សភាពាណិជ្ជកម្មកម្ពុជា បើកឱ្យម្ចាស់អាជីវកម្ម និងពាណិជ្ជករ ចូលរួមសេរីក្នុងកម្មវិធី«ប្រើប្រាស់បច្ចេកវិទ្យាធ្វើធុរកិច្ច»
ពាណិជ្ជកម្ម

2024-11-12

គន ម៉េងហុង

ពាណិជ្ជកម្ម

2024-11-12

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំកម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អត្ថប្រយោជន៏ នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើធុរកិច្ច» នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកម្មវិធីនេះដែរ ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងសមាជិក-សមាជិកា អាចចូលរួមដោយឥតគិតថ្លៃ។

កម្មវិធី ដែលគាំទ្រពីសហគ្រិនខ្មែរ និងដៃគូឧបត្ថម្ភនានា នឹងមានការចូលរួមពីវាគ្មិនកិត្តិយស ដូចជាឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក សុខ សុភមង្គល ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Codingate Technology Co,.Ltd ជាដើម។

ចំពោះ ម្ចាស់អាជីវកម្ម និងពាណិជ្ជករ មានបំណងចូលរួមក្នុងកម្មវិធី ដែលប្រព្រឹត្តឡើងវេលាម៉ោង ៨:០០នាទីព្រឹក តទៅ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី៩) អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/U6MqcwSBXtZAMBiv5 ឬទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៦៧៤ ៧៦៨។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី