SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធុរជនអ៊ីតាលី ពិនិត្យលទ្ធភាពធ្វើជំនួញលើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្តនៅកម្ពុជា


ធុរជនអ៊ីតាលី ពិនិត្យលទ្ធភាពធ្វើជំនួញលើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្តនៅកម្ពុជា
A+ A-

ភ្នំពេញ៖ គណៈប្រតិភូអ៊ីតាលីទាំងស្ថាប័ន្ធរដ្ឋ និងក្រុមហ៊ុនឯកជន គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីស្វែងយល់អំពីការវិនិយោគ។ អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៊ីតាលី ក្នុងជំនួបជាមួយនឹងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នៅថ្ងៃទី០៥ តុលានេះ ឱ្យដឹងថា វិស័យឯកជនផ្តោតលើការវិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។

កម្ពុជា និងអ៊ីតាលី បានឯកភាពគ្នាក្នុងការលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងវិស័យឯកជន ជាពិសេសស ភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាងស្វែងយល់អំពីតម្រូវការទៅវិញទៅមក សំដៅបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យដល់គោលដៅដែលភាគីទាំងពីរចង់បាននាពេលអនាគត។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ដល់ឯកឧត្តម VALENTINO VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៊ីតាលី ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសវិនិយោគជូនវិស័យឯកជន តាមរយៈការដាក់ឱ្យប្រើច្បាប់វិនិយោគថ្មី និងការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជារៀងរាល់ឆ្នាំ ដើម្បីទទួលយកសំណូមពរ សិក្សាបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម។

ក្នុងជំនួយជាមួយអនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៊ីតាលី កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ នេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ដូចជា អាសិប(RCEP), កម្ពុជា-ចិន(CCFTA), កម្ពុជា-កូរ៉េ(CKFTA), និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(Cambodia-UAE CEPA) ជាដើម។

ជាមួយគ្នានេះ លោកជំទាវ តឹករ៉េត កំរង ជំរុញដល់ធុរជននិងវិនិយោគិនអ៊ីតាលី ដែលគ្រោងមកនាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ស្វែងយល់ពីកាលានុវត្តភាពវិនិយោគនិងពាណិជ្ជកម្មលើវិស័យសក្តានុពលរបស់កម្ពុជារួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម កង់ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិច ជាដើម។ ក្នុងឱកាសដែលគណៈប្រតិភូអ៊ីតាលីទាំងស្ថាប័ន្ធរដ្ឋ និងក្រុមហ៊ុនឯកជន គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាខែវិច្ឆិកាខាងមុខនេះ បានបញ្ជាក់ថា វិស័យឯកជនអ៊ីតាលីកំពុងស្វែងរកកិច្ចសហការ និងពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា លើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។

សូមបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអ៊ីតាលីក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ៤៤៥ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ៣៣,៣៩% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង ធញ្ញជាតិ វត្ថុធ្វើពីដែក និងកៅស៊ូជាដើម រីឯកម្ពុជា នាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនឬបរិធាន ក្រណាត់ប៉ាក់ ឱសថ និងទំនិញដទៃទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី