2025-04-05
ឃី ភារៈ
2025-04-05
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យវេទិកាសេដ្ឋកិច្ចពិភពលោក ផ្តល់ជំនួយបច្ចេកទេស និងការវិភាគស៊ីជម្រៅទាក់ទងនឹងលក្ខខណ្ឌតម្រូវការទីផ្សារ ពិសេសការប្រែប្រួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី Miranda Andruccioli តំណាងវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាអំពីការគាំទ្ររបស់ក្រសួងឧស្សាហកម្ម លើការអង្កេតស្តីពីខ្សែច្រវាក់តម្លៃសកល និងកិច្ចសហការផ្សេងៗនេះ លោកស្រី Miranda Andruccioli ក៏បានស្នើសុំឱ្យក្រសួងសហការបន្ថែម ដោយបញ្ជូនមន្ត្រីជំនាញចូលរួមក្នុងការសិក្សា សិក្ខាសាលា និងវេទិកាផ្សេងៗ។ ជាមួយគ្នានេះ លោកស្រី Miranda Andruccioli បានលើកឡើងពីកម្មវិធីនិរន្តរភាព ការប្រែប្រួលអាកាសធាតុ កំណើនសេដ្ឋកិច្ច សុខាភិបាល និងអភិបាលកិច្ចបច្ចេកវិទ្យាជាដើម ដែលជាអាណត្តិការងារចម្រុះរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងអំពីការពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ខណៈដែលកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។ គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលកៀរគរការចូលរួមពីមេដឹកនាំនយោបាយ ធុរកិច្ច និងឧស្សាហកម្ម ដើម្បីកំណត់របៀបវារៈអភិវឌ្ឍន៍ក្នុងវិស័យ តំបន់ និងពិភពលោក ដោយផ្តោតលើការកែលម្អស្ថានភាពពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី