SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យសហគ្រិនស្ត្រី ស្វែងយល់ខ្សែច្រវាក់ផលិតកម្មចំណីអាហារ និងលក្ខខណ្ឌនាំចេញទៅទីផ្សារកូរ៉េ


ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យសហគ្រិនស្ត្រី ស្វែងយល់ខ្សែច្រវាក់ផលិតកម្មចំណីអាហារ និងលក្ខខណ្ឌនាំចេញទៅទីផ្សារកូរ៉េ
ពាណិជ្ជកម្ម

2025-03-22

ឃី ភារៈ

ពាណិជ្ជកម្ម

2025-03-22

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា រៀបចំដំណើរទស្សនកិច្ចទៅមជ្ឈមណ្ឌលកែច្នៃអាហារ ដើម្បីស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចំណីអាហារ និងបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញទៅទីផ្សារប្រទេសកូរ៉េ។

ក្នុងជំនួបជាមួយតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យសហគ្រិនស្ត្រីធ្វើជាគំរូក្នុងការលើកកម្ពស់សុចរិតភាព និងក្រមសីលធម៌ធុរកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យអាជីវកម្មរយៈពេលវែង ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំសមាគមឱ្យសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា និងសហគ្រិនខ្មែរ ចូលរួមគំនិតផ្តួចផ្តើមនានារបស់ក្រសួង ដូចជាកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងផងដែរ។

តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងអំពីផែនការយុទ្ធសាស្ត្រ ជាមួយនឹងគោលបំណងរបស់សមាគមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសកលនៅកម្ពុជា។ តំណាងសមាគម ក៏បានបញ្ជាក់ថា បច្ចុប្បន្ន សមាគមមានសមាជិកចំនួន៤៨៦ មានសាខាតាមរាជធានី-ខេត្តចំនួន៥ និងមានគណៈកម្មាធិការចំនួន១០ ដោយផ្តោតការកសាងសមត្ថភាព ការអភិវឌ្ឍអាជីវកម្ម ការតស៊ូមតិ និងនវានុវត្តន៍ទីផ្សារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី